Visualisation of goals

Make the time morning and night to visualise where you want to be, feel it, be it, live it.

Income producing activity

Have you completed and or achieved something today which will bring you closer to realising your desired goals?

Self development

Take the time to read, research and learn something today that will make you a better person and business leader.

Mix with masterminds

Surround yourself with like minded people who are successful.

Cultivate the expectation of leadership

Self leadership cultivates success in all areas of your life and business.

Monday, January 14, 2013

New Professional Training Courses

Bringing you to be a qualified professional, we providing the following courses:

Please go through the summary below;

Accredited Accountant Certificate (AAC)
This course aims at providing the young professional real knowledge on accounting include:
- Accounting Principal
- Accounting for Service Compnay
- Accounting for Merchandising Company
- Accounting for Production Company
- Accounting for Non-Profit Organization
- Cambodia Taxation
- QuickBooks Premier 2012
- Practical real accounting work with the above organizations.
- Key and formula for following up and managing accounting data

Cambodia Securities Market and Investment (CSMI)
This course aims at providing young professional broad knowledge on financial market with focus on the Cambodia Securities Market (Stocks & Bonds) in Cambodia. The trainer will share his experiences in the Phnom Penh Water Supply's Initial Public Offering (IPO) with Common Stocks which was the first ever IPOs in Cambodia and necessary concepts of how to invest in stock market.

Successful trainees will have necessary practical knowledge to be able to work in any securities firm or invest their own money in stock market.

Construction Plan Drawing Expert (CPDE)
This course was designed for students who study in the field of Civil Engineering and Architecture.

After completed this course the trainees will be able to draw all kind of construction plan by using AutoCad 2D & 3D.

The trainer will share his own professional experiences to you. Further more, you have opportunity to be a member of architecture team if you are the best.

  



Tuesday, January 1, 2013

សារពីនាយក



 សួស្តីប្អូនៗសិស្សានុសិស្សទាំងអស់ជាទីរាប់អាន!

 ​ ​   ​​​​​​​​​​​​​​​​​វិស័យអប់រំគឺជាវិស័យអទិភាពមួយដ៏សំខាន់ដែលមិនអាចខ្វះបានសំរាប់ប្រជាជាតិមួយ​​ ។ ​ វិស័យនេះ​នឹងជួយ​ជំរុញ​អោយប្រទេសជាតិរីកចំរើនលូតលាស់លើគ្រប់ផ្នែកប្រកបដោយសមធម៌ ប្រសិន​បើ​ប្រព័ន្ធ​របស់​វា​ត្រូវ​បាន​គេរៀបចំល្អ នឹងអនុវត្តន៍អោយមានប្រសិទ្វិភាព ។
        ប្រព័ន្ធអប់រំមួយដែលល្អ គឺត្រូវវាយតំលៃទាំងស្រុងទៅលើគុណភាព និងនិរន្តភាពរបស់វា ។ គុណភាព គឺត្រូវ ពឹងផ្អែកលើសមត្ថភាពរបស់អ្នកដែលបានទទួលនូវការអប់រំនោះ ។ និរន្តភាព គឺជាការ​រក្សា​នូវគុណ​ភាព​អប់រំអោយ បានខ្ជាប់ខ្ជួន ដោយឈរលើមូលដ្ឋាននៃការស្រាវជ្រាវ នឹងអភិវឌ្ឍន៍អោយ​ទាន់តាម​ការប្រែ​ប្រួល​របស់ពិភពលោក ។
      ឆ្នាំ ២០១៥ នឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ ។ តើប្អូនៗដឹងទេថា ឆ្នាំ ២០១៥ នេះជាឆ្នាំអ្វី? ហើយ ចាប់ពីឆ្នាំ ២០១៥ តទៅនឹងមានអ្វីកើតឡើងខ្លះ? តើរឿងទាំងអស់នោះនឹង​ជះឥទ្ធិពលយ៉ាង​ណាចំពោះ​ប្អូនៗ កូនចៅជំនាន់ក្រោយ និងសង្គមជាតិយើង?
      ​ឆ្នាំ ២០១៥ គឺជាឆ្នាំដែលប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលហៅកាត់ថា អាស៊ាន​ (Asean) ដែលមានសមាជិកទាំង ១០ ប្រទេស នឹងធ្វើសមាហរណកម្មខ្លួន​អោយក្លាយ​ទៅជាតំបន់​តែមួយ​ដែលនឹង ត្រូវចរាចរសេរីនូវទំនិញ សេវាកម្ម ការវិនិយោគ កំលាំងពលកម្មមានជំនាញ និងលំហូរ​សេរីនៃមូលធន ។ ដោយសារ តែការចរាចរ និងលំហូរដោយសេរីនេះ នឹងធ្វើអោយមានការ​ប្រកួតប្រជែង​យ៉ាងខ្លាំងខ្លាទាំងវិស័យការងារ ជំនួញ វប្បធម៌ និងនយោបាយជាដើម នៅក្នុងចំណោម​ប្រទេសដែល​ជាសមាជិក និងដៃគូរបស់អាស៊ាន ។ នេះគឺជាឱកាស ក៏ដូចជាការព្រួយបារម្ភ​សំរាប់យើង​ទាំងអស់គ្នា​ដែល​ត្រូវ​ប្រឈមមុខ ។​ ជាឱកាសនូវពេលដែលធនធានរបស់ប្រ ទេសយើង ទាំងធនធានមនុស្ស និងធនធានធម្ម​ជាតិ​មានគ្រប់គ្រាន់ប្រកបដោយគុណភាព ប្រសិទ្ធិភាព និងសក្តា​នុពល ។ ផ្ទុយទៅវិញ យើងនឹងប្រឈម​ជាមួយបញ្ហាជាច្រើនបើខ្វះកត្តាទាំងពីរនេះ ។
       ប្អូនៗជាទីស្រឡាញ់! តើប្អូនៗបានត្រៀមខ្លួនរួចរាល់ហើយឬនៅសំរាប់រឿងរាវទាំងអស់នេះ? ប្អូនៗ​គឺជាទំ ពាំងដែលនឹងត្រូវស្នងឫស្សី ប្រទេសជាតិយើង​ត្រូវការប្អូនៗដែល​ជាយុវជនចាំបាច់ណាស់​ក្នុងការ​អភិវឌ្ឍន៍​ជាតិយើង អោយមានការរីកចំរើនលូតលាស់ នឹងអោយទាន់យុគសម័យ​នៃបច្ចេកវិទ្យាទំនើប​របស់​ពិភពលោកសព្វថ្ងៃនេះ ក៏ដូច ជាពេលអនាគត ។
          ដើម្បីក្លាយជាឫស្សីមួយដើមដែលល្អ រឹងមាំ នឹងមានប្រយោជន៍ដល់សង្គមជាតិ ប្អូនៗត្រូវគិត និងអនុ​វត្តន៍​​នូវកត្តាមួយចំនួនដូចខាងក្រោមៈ
          ១, ត្រូវមានគោលដៅអនាគតច្បាស់លាស់ នឹងចេះរៀបចំផែនការដើម្បីសំរេចគោលដៅនោះ
          ២, ត្រូវមានជំនាញច្បាស់លាស់
          ៣, ត្រូវចេះវាយតំលៃ នឹងទទួលស្គាល់ខ្លួនឯង
          ៤, ទទួលយកប្រឹក្សាពីអ្នកដ៏ទៃ នឹងផ្តល់ប្រឹក្សាដល់អ្នកដ័ទៃ
          ៥, ត្រូវមានការអត់ធ្មត់ តស៊ូព្យាយាម​ នឹងឆន្ទះមុះមុត
          ៦, ត្រូវមានវប្បធម៌ចែករំលែក មនសិការជាតិ និងឧត្តមគតិ
          ៧, ពេញមួយជីវិតរៀនសូត្ររហូត
          ដើម្បីជាជំនួយ និងបំពេញបន្ថែមនូវចន្លោះខ្វះខាតរបស់ប្អូនៗ មជ្ឈមណ្ឌលជំនាញជាន់ខ្ពស់ អេភីអេ ត្រូវបាន បង្កើតឡើងក្នុងទិសដៅផ្តល់នូវការបណ្តុះបណ្តាលជំនាញទាំងទ្រឹស្តី និងអនុវត្តន៍ជាមួយ​ការងារ​ជាក់ស្តែង ដោយ ផ្តោតសំខាន់ទៅលើគុណភាព និងនិរន្តភាពជាចំបង ។
          មជ្ឈមណ្ឌលនឹងផ្តល់នូវការបណ្តុះបណ្តាលជំនាញដូចខាងក្រោមៈ
          ១, គណនេយ្យ និងហិរញ្ញវត្ថុ
          ២, ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ
          ៣, សវនកម្ម និងពន្វដា
          ៤, គ្រប់គ្រង
          ៥, ទីផ្សារ
          ៦, ច្បាប់ និងសេដ្ឋកិច្ច
          ៧, សំណង់ស៊ីវិល និងស្ថាបត្យកម្ម
          ៨, កសិកម្ម និងអភិវឌ្ឍន៍ជនបទ
          ៩, បច្ចេកវិទ្យាពត៌មាន
          ១០, ភាសារបរទេស
          ១១, ជំនួញ
          មេរៀន និងឯកសារសិក្សាត្រូវបានរៀបចំយ៉ាងសំរិតសំរាំង ហ្មត់ចត់ និងយកចិត្តទុកដាក់បំផុត ដោយទាញ យកតែខ្លឹមសារសំខាន់ៗ និងចំណុច​គន្លឹះព្រមទាំងមានការ​ត្រួតពិនិត្យពីគណកម្មការ​ត្រួតពិនិត្យ​គុណភាពអប់រំរបស់ សាលា​ ជាគោលដៅធ្វើយ៉ាងណាអោយសិស្ស និស្សិតរៀនបានចំគោលដៅ ងាយយល់ នឹងឆាប់ចេះ ។ ចំពោះ លោកគ្រូៗ ត្រូវបានចំរាញ់យកសុទ្ធតែអ្នកដែលមានសញ្ញាបត្រជាន់ខ្ពស់ មានបទ​ពិសោធន៍​ការងារលើមុខជំនាញ ច្រើនឆ្នាំ មានតួនាទីខ្ពស់នៅក្នុងស្ថាប័នរបស់ខ្លួន និងមានគរុកោសល្យ​ច្បាស់លាស់នៅក្នុងការបង្រៀន ។
          ប្អូនៗជាទីរាប់អាន! យើងត្រូវតែខិតខំជាមួយគ្នា ដើម្បីអោយសមត្ថភាពរបស់យើងកាន់​តែខ្លាំងក្នុងការ​ប្រកួត ប្រជែងជាមួយបរទេសទាំងវិស័យការងារ ជំនួញ វប្បធម៌ និងនយោបាយ ដើម្បីអោយជាតិយើង​ឆ្ពោះទៅរកភាពរុង ថ្កើងថ្កានដូចនាសម័យអង្គរដ័បវរនៃយើង។
          ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរអគុណដល់ប្អូនៗ និងជនរួមជាតិទាំងអស់ដែលបានអានសារនេះ ។ ហើយ ខ្ញុំសូមប្រសិទ្ធពរជ័យអោយប្អូនៗ និងជនរួមជាតិទាំងអស់អោយជួបតែពរទាំងបួនប្រការគឺអាយុ វណ្ណះ សុខះ និង ពលះកុំប្បីឃ្លាតឃ្លាឡើយ ។