សួស្តីប្អូនៗសិស្សានុសិស្សទាំងអស់ជាទីរាប់អាន!
វិស័យអប់រំគឺជាវិស័យអទិភាពមួយដ៏សំខាន់ដែលមិនអាចខ្វះបានសំរាប់ប្រជាជាតិមួយ ។ វិស័យនេះនឹងជួយជំរុញអោយប្រទេសជាតិរីកចំរើនលូតលាស់លើគ្រប់ផ្នែកប្រកបដោយសមធម៌
ប្រសិនបើប្រព័ន្ធរបស់វាត្រូវបានគេរៀបចំល្អ នឹងអនុវត្តន៍អោយមានប្រសិទ្វិភាព ។
ប្រព័ន្ធអប់រំមួយដែលល្អ
គឺត្រូវវាយតំលៃទាំងស្រុងទៅលើគុណភាព និងនិរន្តភាពរបស់វា ។ គុណភាព គឺត្រូវ ពឹងផ្អែកលើសមត្ថភាពរបស់អ្នកដែលបានទទួលនូវការអប់រំនោះ
។ និរន្តភាព គឺជាការរក្សានូវគុណភាពអប់រំអោយ បានខ្ជាប់ខ្ជួន ដោយឈរលើមូលដ្ឋាននៃការស្រាវជ្រាវ
នឹងអភិវឌ្ឍន៍អោយទាន់តាមការប្រែប្រួលរបស់ពិភពលោក ។
ឆ្នាំ
២០១៥ នឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ ។ តើប្អូនៗដឹងទេថា ឆ្នាំ ២០១៥ នេះជាឆ្នាំអ្វី?
ហើយ ចាប់ពីឆ្នាំ ២០១៥ តទៅនឹងមានអ្វីកើតឡើងខ្លះ?
តើរឿងទាំងអស់នោះនឹងជះឥទ្ធិពលយ៉ាងណាចំពោះប្អូនៗ កូនចៅជំនាន់ក្រោយ និងសង្គមជាតិយើង?
ឆ្នាំ
២០១៥ គឺជាឆ្នាំដែលប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលហៅកាត់ថា អាស៊ាន (Asean) ដែលមានសមាជិកទាំង ១០ ប្រទេស
នឹងធ្វើសមាហរណកម្មខ្លួនអោយក្លាយទៅជាតំបន់តែមួយដែលនឹង ត្រូវចរាចរសេរីនូវទំនិញ
សេវាកម្ម ការវិនិយោគ កំលាំងពលកម្មមានជំនាញ និងលំហូរសេរីនៃមូលធន ។ ដោយសារ
តែការចរាចរ និងលំហូរដោយសេរីនេះ នឹងធ្វើអោយមានការប្រកួតប្រជែងយ៉ាងខ្លាំងខ្លាទាំងវិស័យការងារ
ជំនួញ វប្បធម៌ និងនយោបាយជាដើម នៅក្នុងចំណោមប្រទេសដែលជាសមាជិក និងដៃគូរបស់អាស៊ាន ។
នេះគឺជាឱកាស ក៏ដូចជាការព្រួយបារម្ភសំរាប់យើងទាំងអស់គ្នាដែលត្រូវប្រឈមមុខ ។
ជាឱកាសនូវពេលដែលធនធានរបស់ប្រ ទេសយើង ទាំងធនធានមនុស្ស និងធនធានធម្មជាតិមានគ្រប់គ្រាន់ប្រកបដោយគុណភាព
ប្រសិទ្ធិភាព និងសក្តានុពល ។ ផ្ទុយទៅវិញ
យើងនឹងប្រឈមជាមួយបញ្ហាជាច្រើនបើខ្វះកត្តាទាំងពីរនេះ ។
ប្អូនៗជាទីស្រឡាញ់!
តើប្អូនៗបានត្រៀមខ្លួនរួចរាល់ហើយឬនៅសំរាប់រឿងរាវទាំងអស់នេះ? ប្អូនៗគឺជាទំ
ពាំងដែលនឹងត្រូវស្នងឫស្សី ប្រទេសជាតិយើងត្រូវការប្អូនៗដែលជាយុវជនចាំបាច់ណាស់ក្នុងការអភិវឌ្ឍន៍ជាតិយើង
អោយមានការរីកចំរើនលូតលាស់
នឹងអោយទាន់យុគសម័យនៃបច្ចេកវិទ្យាទំនើបរបស់ពិភពលោកសព្វថ្ងៃនេះ ក៏ដូច ជាពេលអនាគត ។
ដើម្បីក្លាយជាឫស្សីមួយដើមដែលល្អ
រឹងមាំ នឹងមានប្រយោជន៍ដល់សង្គមជាតិ ប្អូនៗត្រូវគិត និងអនុវត្តន៍នូវកត្តាមួយចំនួនដូចខាងក្រោមៈ
១, ត្រូវមានគោលដៅអនាគតច្បាស់លាស់
នឹងចេះរៀបចំផែនការដើម្បីសំរេចគោលដៅនោះ
២,
ត្រូវមានជំនាញច្បាស់លាស់
៣,
ត្រូវចេះវាយតំលៃ នឹងទទួលស្គាល់ខ្លួនឯង
៤,
ទទួលយកប្រឹក្សាពីអ្នកដ៏ទៃ នឹងផ្តល់ប្រឹក្សាដល់អ្នកដ័ទៃ
៥,
ត្រូវមានការអត់ធ្មត់ តស៊ូព្យាយាម នឹងឆន្ទះមុះមុត
៦, ត្រូវមានវប្បធម៌ចែករំលែក
មនសិការជាតិ និងឧត្តមគតិ
៧, ពេញមួយជីវិតរៀនសូត្ររហូត
ដើម្បីជាជំនួយ
និងបំពេញបន្ថែមនូវចន្លោះខ្វះខាតរបស់ប្អូនៗ មជ្ឈមណ្ឌលជំនាញជាន់ខ្ពស់
អេភីអេ ត្រូវបាន បង្កើតឡើងក្នុងទិសដៅផ្តល់នូវការបណ្តុះបណ្តាលជំនាញទាំងទ្រឹស្តី
និងអនុវត្តន៍ជាមួយការងារជាក់ស្តែង ដោយ ផ្តោតសំខាន់ទៅលើគុណភាព និងនិរន្តភាពជាចំបង ។
មជ្ឈមណ្ឌលនឹងផ្តល់នូវការបណ្តុះបណ្តាលជំនាញដូចខាងក្រោមៈ
១,
គណនេយ្យ និងហិរញ្ញវត្ថុ
២, ធនាគារ
និងស្ថាប័នមីក្រូហិរញ្ញវត្ថុ
៣,
សវនកម្ម និងពន្វដា
៤,
គ្រប់គ្រង
៥,
ទីផ្សារ
៦, ច្បាប់
និងសេដ្ឋកិច្ច
៧,
សំណង់ស៊ីវិល និងស្ថាបត្យកម្ម
៨,
កសិកម្ម និងអភិវឌ្ឍន៍ជនបទ
៩,
បច្ចេកវិទ្យាពត៌មាន
១០,
ភាសារបរទេស
១១, ជំនួញ
មេរៀន
និងឯកសារសិក្សាត្រូវបានរៀបចំយ៉ាងសំរិតសំរាំង ហ្មត់ចត់ និងយកចិត្តទុកដាក់បំផុត
ដោយទាញ យកតែខ្លឹមសារសំខាន់ៗ និងចំណុចគន្លឹះព្រមទាំងមានការត្រួតពិនិត្យពីគណកម្មការត្រួតពិនិត្យគុណភាពអប់រំរបស់
សាលា ជាគោលដៅធ្វើយ៉ាងណាអោយសិស្ស និស្សិតរៀនបានចំគោលដៅ ងាយយល់ នឹងឆាប់ចេះ ។ ចំពោះ
លោកគ្រូៗ ត្រូវបានចំរាញ់យកសុទ្ធតែអ្នកដែលមានសញ្ញាបត្រជាន់ខ្ពស់
មានបទពិសោធន៍ការងារលើមុខជំនាញ ច្រើនឆ្នាំ មានតួនាទីខ្ពស់នៅក្នុងស្ថាប័នរបស់ខ្លួន
និងមានគរុកោសល្យច្បាស់លាស់នៅក្នុងការបង្រៀន ។
ប្អូនៗជាទីរាប់អាន!
យើងត្រូវតែខិតខំជាមួយគ្នា ដើម្បីអោយសមត្ថភាពរបស់យើងកាន់តែខ្លាំងក្នុងការប្រកួត ប្រជែងជាមួយបរទេសទាំងវិស័យការងារ
ជំនួញ វប្បធម៌ និងនយោបាយ ដើម្បីអោយជាតិយើងឆ្ពោះទៅរកភាពរុង
ថ្កើងថ្កានដូចនាសម័យអង្គរដ័បវរនៃយើង។
ជាចុងក្រោយ
ខ្ញុំសូមថ្លែងអំណរអគុណដល់ប្អូនៗ និងជនរួមជាតិទាំងអស់ដែលបានអានសារនេះ ។ ហើយ
ខ្ញុំសូមប្រសិទ្ធពរជ័យអោយប្អូនៗ និងជនរួមជាតិទាំងអស់អោយជួបតែពរទាំងបួនប្រការគឺអាយុ
វណ្ណះ សុខះ និង ពលះកុំប្បីឃ្លាតឃ្លាឡើយ ។